khmer eng
  • ឯកឧត្តម ទឹម ផន លេខាធិការគណ:កម្មការទី ៩ ព្រឹទ្ធសភា បានអញ្ជេីញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នគរបាល ប៉ុស្តិ៍រដ្ឋបាល មេភូមិ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ទឹម ផន លេខាធិការគណ:កម្មការទី ៩ ព្រឹទ្ធសភា បានអញ្ជេីញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នគរបាល ប៉ុស្តិ៍រដ្ឋបាល មេភូមិ មណ្ឌលសុខភាព នៅឃុំព្រៃភ្នៅ ស្រុកពារាំង ខេត្តព្រៃវែង ក្រោយពីបានស្តាប់នូវរបាយការណ៍ អំពីវឌ្ឍនភាពជុំវិញការផ្តល់សេវាសាធារណៈនិងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច រួចមក ឯកឧត្តមបាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខនិងកោតសរសើរ ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនចំពោះក្រុមប្រឹក្សាឃុំ ស្មៀន នគរបាលប៉ុស្តិ៍រដ្ឋបាល មេភូមិ មណ្ឌលសុខភាព ដែលតែងតែយកអស់កម្លាំងចិត្តកាយ ក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋដោយការទទួលខុសត្រូវខ្ពស់និងអស់ពីចិត្តពីថ្លើម ។ ជាមួយនេះ ឯកឧត្តមបាននាំនូវតេស្តកូវីដ-១៩ របស់សម្តេចប្រធានព្រិទ្ធសភា ផ្តល់ជូនដល់រដ្ឋបាលឃុំនិងមណ្ឌលសុខភាពចំនួន១៦ប្រអប់ និងថវិកាមួយចំនួនផងដែរ ។ ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកបច្ច័យទៅចូលរួមបុណ្យសាមគ្គីនៅវត្ត ព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ចំនួន ៥០០ ០០០រៀលផងដែរ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail